ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួង ជាមួយឯកឧត្តមតំណាងក្រសួងសេដ្ឋកិច្ច និងឯកឧត្តមតំណាងក្រសួងពាណិជ្ជកម្ម

           នាព្រឹក ថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តក្រសួងស្ថាប័ន បានដឹកនាំកិច្ចប្រជុំ ជាមួយឯកឧត្តមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមតំណាងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យនិង ផ្តល់យោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការពិន័យអន្តរការណ៍ និងការពិន័យជាប្រាក់លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកា ក្រុមការងាររបស់ក្រសួងទាំងបីចំនួន ១១ រូប។