ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារស្នូលតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងរៀបចំផែនការសកម្មភាពការងារថ្មីក្នុងបរិបទ កូវីដ-១៩។

            ព្រឹកថ្ងៃ ព្រហស្បត្តិ៍ ៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារស្នូលតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងរៀបចំផែនការសកម្មភាពការងារថ្មីក្នុងបរិបទ កូវីដ-១៩។ កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖ ១-ពិនិត្យ និងពិភាក្សាកែសម្រួលឯកសារសេចក្តីព្រាងផែនការយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សម្រាប់ឆ្នាំ ២០២១-២០២៣។ ២-ពិនិត្យលើវឌ្ឍនភាព និងរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តកម្មវិធីវាយតម្លៃតម្រូវការនៃការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពមន្រ្តីក្នុងវិស័យយុត្តិធម៌។ ៣-ពិនិត្យលើវឌ្ឍនភាព និងផែនការបន្តនៃការរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។