ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្សាយផ្ទាល់របស់វិទ្យុជាតិកម្ពុជា អំពីវិធានការច្បាប់របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩។

               ព្រឹកថ្ងៃពុធ ០៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា គ.ស ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា ដែលផ្សាយផ្ទាល់ពីម៉ោង១១ ដល់ម៉ោង១២ព្រឹក តាមវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM105.70MHz ពិភាក្សាលើប្រធានបទ "វិធានការច្បាប់របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩" រួមជាមួយវាគ្មិនមួយរូបទៀតផងដែរមកពីក្រសួងសុខាភិបាល។