ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញដឹកនាំអនុគណៈកម្មការចំពោះកិច្ចមកថ្លែងអំណរគុណ និងជូនវត្ថុអនុស្សាវរីយ៍ ដល់គ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

            នៅព្រឹកថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំអនុគណៈកម្មការចំពោះកិច្ចមកថ្លែងអំណរគុណ និងជូនវត្ថុអនុស្សាវរីយ៍ ដល់គ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានមកបំពេញភារកិច្ចក្នុងការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ចៅក្រមអយ្យការ ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ចាប់តាំងពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ។