ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងUNDP, UNOHCHR អ្នកជំនាញការបរទេស និងអន្តរក្រសួងពាក់ព័ន្ធ ធ្វើកាវាយតម្លៃគម្រោងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពនៅកម្ពុជា តាមប្រព័ន្ធអនឡាញ Zoom

               

          នៅរសៀលថ្ងៃ ចន្ទ ១៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ Zoom ជាមួយតំណាង UNDP, UNOHCHR អ្នកជំនាញការបរទេស និងអន្តរក្រសួងពាក់ព័ន្ធ ធ្វើកាវាយតម្លៃគម្រោងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពនៅកម្ពុជា ដែលគាំទ្រដោយកម្មវិធីជំនួយរបស់ UNDP និងបានអនុវត្តសម្រាប់រយៈពេល៣ឆ្នាំ ២០១៨ - ២០២០ ក្នុងគោលដៅលើកស្ទួយអត្ថប្រយោជន៍និងសិទ្ធិទទួលបានយុត្តិធម៌របស់ជនងាយរងគ្រោះ រួមមានជនមានពិការភាពជាដើម។ល។ កិច្ចប្រជុំបានធ្វើការវាយតម្លៃពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គម្រោង និងផ្តល់ជាអនុសាសន៍មួយចំនួន សម្រាប់បន្តគម្រោងនេះទៅមុខទៀត ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសឆ្លើយតបបានទៅនឹងតម្រូវការរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងបរិបទកូវីដ-១៩ នេះ។