ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ អញ្ជើញចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោស នៅពន្ធនាគារខេត្ត

              នៅថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានអញ្ជើញចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោសលើទណ្ឌិតក្នុងពន្ធនាគារខេត្តក្រចេះ ចំនួន២១នាក់ ។ ក្នុងនោះទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោសរយៈពេល ៣ខែ មានចំនួន ១៤នាក់ (ស្រី៣នាក់) ។ ទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោសរយៈពេល ៦ខែ មានចំនួន ៦នាក់ (ស្រី២នាក់) និងទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោសរយៈពេល ៩ខែ មានចំនួន ១នាក់ (ស្រី០នាក់)។