ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសលើទណ្ឌិតចំនួន១១នាក់ ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ

           នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស លើទណ្ឌិតដែលកំពុងរងទោសនៅពន្ធនាគារខេត្តកំពង់ស្ពឺចំនួន ១១នាក់ ក្នុងនោះទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោសរយៈពេល ០៣ខែ មានចំនូន ១០នាក់ និងទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោសរយៈពេល ៦ខែ មានចំនួន ០១នាក់។