ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសលើទណ្ឌិត ដែលកំពុងរងទោសក្នុងពន្ធនាគារខេត្តព្រះសីហនុ

          នៅព្រឹកថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស លើទណ្ឌិតដែលកំពុងរងទោសក្នុងពន្ធនាគារខេត្តព្រះសីហនុ ចំនួន ០៣នាក់ ដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានបន្ធូរបន្ថយទោស រយៈពេល 0៣ខែក្នុងម្នាក់ៗ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២១ នេះ ។