ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី៤ នៃ គ.យ.ក.ស អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ និងវាយតម្លៃលើលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត រយៈពេល ៣៤០ ថ្ងៃ

              នារសៀល ថ្ងៃ ពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី៤ នៃ គ.យ.ក.ស អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ និងវាយតម្លៃលើលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត រយៈពេល ៣៤០ ថ្ងៃ លើរបៀបវារៈចំនួន ០៣ រួមមាន៖ ១-បូកសរុបលទ្ធផលការងារ រយៈពេល ៣៤០ ថ្ងៃ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តគោលដៅទាំង៥ ។

២-ពិនិត្យ និងកំណត់អំពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទំាងបទពិសោធន៍ សម្រាប់ជាត្រីវិស័យក្នុងការរៀបចំនូវយុទ្ធនាការផ្សេងៗទៀតរបស់ក្រសួងយុត្តិធម៌ ។

៣-សិក្សា និងរៀបចំជាអនុសាសន៍ ដែលមានចរិតជាយុទ្ធសាស្ត្រសម្រាប់ការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ។