ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បានចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោស លើទណ្ឌិតដែលកំពុងរងទោស ក្នុងពន្ធនាគារខេត្ត

           នៅព្រឹកថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បាន​ចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោសលើទណ្ឌិតដែលកំពុងរងទោសក្នុងពន្ធនាគារខេត្តកំពង់ចាម​ចំនួន ៩នាក់ ស្ត្រី០១នាក់ ។ ក្នុងនោះទណ្ឌិតដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានបន្ធូរបន្ថយទោសរយៈពេល ០៣ខែ មានចំនួន ០៣នាក់ បន្ធូរបន្ថយទោសរយៈពេល ០៦ខែ មានចំនួន ០២នាក់ បន្ធូរបន្ថយទោសរយៈពេល ០៩ខែ មានចំនួន ០២នាក់ និង​ បន្ធូរបន្ថយទោសរយៈពេល ១២ខែ ចំនួន២នាក់ ក្នុងនោះស្រី០១នាក់​។