ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោក មឿង សុន និងលោកស្រី យី ផល្លី បានឧបត្ថម្ភអង្ករចំនួន ១០តោន ជូនក្រសួងយុត្តិធម៌

             នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព .ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជួបស្វាគមន៍និង​ទទួលជំនួយឧបត្ថម្ភជាអង្ករចំនួន ១០តោន នៅទីស្តីការក្រសួងយុត្តិធម៌ ពីលោក មឿង សុន និងលោកស្រី យី ផល្លី ដើម្បីឯកឧត្តមរដ្ឋមន្ត្រី យកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដែលកំពុងជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ។