ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងអង្គភាពថវិកាចំណុះក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីទូទាំងប្រទេស ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគម្រោងថវិកាឆ្នាំ ២០២២ ជាមួយគណៈប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច

             នៅព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងអង្គភាពថវិកាចំណុះក្រសួងយុត្តិធម៌និងសាលជម្រះក្តីទូទាំងប្រទេស ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសស្តីពីការរៀបចំគម្រោងថវិកាឆ្នាំ ២០២២ ជាមួយគណៈប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធទំនាក់ទំនង ZOOM។