ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានអញ្ជើញដឹកនាំគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ធ្វើការប្រគល់ថវិកាដែលត្រូវបានរឹបអូសជាទ្រព្យរដ្ឋតាមអំណាចសាលក្រម និងសាលដីកាស្ថាពររបស់តុលាការ ជូនក្រសួងយុត្តិធម៌

        នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានអញ្ជើញដឹកនាំគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ធ្វើការប្រគល់នូវថវិកាដែលត្រូវបានរឹបអូសជាទ្រព្យរដ្ឋតាមអំណាចសាលក្រម និងសាលដីកាស្ថាពររបស់តុលាការ ជូនក្រសួងយុត្តិធម៌ ដែលតំណាងដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ ដើម្បីចាត់ចែងបន្ត។