ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសៀវភៅ«រដ្ឋធម្មនុញ្ញ» នៃព្រះរាជាណាចក្រកម្ពុជានិងសៀវភៅ«គុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា» ក្នុងឱកាសអបអរសាទរទិវារំលឹកខួប២៨ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

            នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសៀវភៅ"រដ្ឋធម្មនុញ្ញ" នៃព្រះរាជាណាចក្រកម្ពុជានិងសៀវភៅ"គុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា" ក្នុងឱកាសអបអរសាទរទិវារំលឹកខួប២៨ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមអធិបតីភាព ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាមថ្នាល ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference Zoom)។