ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តាមប្រព័ន្ធវីដេអូអនឡាញហ៊្សូម (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

          នាថ្ងៃ ព្រហស្បត្តិ៍ ២ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តាមប្រព័ន្ធវីដេអូអនឡាញហ៊្សូម (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះ ត្រូវបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖ ១-ប្រកាសសមាសភាព និងរបៀបរបបធ្វើការងាររបស់ គ.ក.រ ២-ពិនិត្យសម្រេចលើការងារជាអាទិភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងបរិបទកូវីដ-១៩ ៣-បញ្ហាផ្សេង។