ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានដឹកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារឧត្តមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌

 

               នៅរសៀលថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ អនុវត្តទៅតាមសេចក្តីសម្រេចលេខ៥១ កយ.សសរ/២១ របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្តីពីការបង្កើតក្រុមការងារឧត្តមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីធ្វើការពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ដូចខាងក្រោម៖

                ១. ពិនិត្យនិងរៀបចំរបៀបរបបការងារ ការបែងចែកភារកិច្ច និងការទទួលខុសត្រូវ និងទិសដៅការងារបន្តរ របស់ក្រុមការងារ

                ២. ពិនិត្យលើយន្តការការងារដែលមានស្រាប់ និងរៀបចំយន្តការថ្មីពាក់ព័ន្ធទៅនឹងវិស័យច្បាប់និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌

                 ៣. ពិនិត្យលើសំណើសុំនានារបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីឆ្លើយតបបានរហ័សនិងទាន់ពេលវេលា និងព្រមទាំងពិនិត្យលើលទ្ធភាពក្នុងការលើកសំណើរគម្រោងមួយចំនួនដែលចាំបាច់របស់ក្រសួងយុត្តិធម៌ដាក់ជូនលេខាធិការដ្ឋានអាស៊ាន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។