ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានអញ្ជើញដឹកនាំក្រុមការងារកម្រិតលេខាធិការដ្ឋាន ចុះត្រួតពិនិត្យវត្ថុតាងដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋតាមសេចក្តីសម្រេចរបស់តុលាការ។

         នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ត្រីស័ក ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១-មករា-២០២២ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានអញ្ជើញដឹកនាំក្រុមការងារកម្រិតលេខាធិការដ្ឋាន ចុះត្រួតពិនិត្យវត្ថុតាងដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ តាមសំណើសុំចាត់ចែងរបស់សាលាដំបូងរាជធានីភ្នំពេញ។