ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី ការប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិក្នុងករណីជួញដូរមនុស្ស។

            ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារអាស៊ានអូស្រ្តាលីប្រឆាំងការជួញដូរមនុស្សកម្ពុជា បានអញ្ជើញចូលរួមបើកសិក្ខាសាលាពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមគ្រូបង្គោលកម្មវិធីជំនាញអាស៊ាន ស្តីពីការប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិក្នុងករណីជួញដូរមនុស្ស នៅសណ្ឋាគារភ្នំពេញ។

            កម្មវិធីនេះមានការសហការរវាងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងកម្មវិធីអាស៊ានអេក។ សិក្ខាសាលានេះនឹងធ្វើការពិគ្រោះយោបល់ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ នូវបច្ចេកទេស បទពិសោធន៍ និងបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងពេលអនុវត្តការងារ។