ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំបន្តពិនិត្យ ផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការប្រមូលម្ហូបអាហារត្រឡប់មកវិញ

              នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌បានដឹកនាំក្រុមការងារ ប្រជុំពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការប្រមូលម្ហូបអាហារត្រឡប់មកវិញ តាមរយៈប្រព័ន្ធវីដេអូហ្សូម ដោយមានការរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងសមាជិក សមាជិកាក្រុមការងារ។