ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) បានចូលរួមប្រជុំលើកទី៤ របស់ គ.ជ.ក.ប.ដើម្បីពិនិត្យនិងពិភាក្សាលើប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់ (Draft Prakas on cooling-off period) ។

          នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) បានអញ្ជើញចូលរួមប្រជុំវិសាមញ្ញលើកទី៣ របស់ គ.ជ.ក.ប. ដើម្បីពិនិត្យនិងពិភាក្សាបន្តលើសេចក្តីព្រាងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់ (Draft Prakas on cooling-off period) ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ សេចក្តីព្រាងប្រកាសនេះ ត្រូវបានបង្កើតក្នុងក្របខណ្ឌនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយ មានគោលបំណងកំណត់ក្របខណ្ឌគតិយុត្តនៃការផ្តល់ពេលវេលាមួួយដែលស្របច្បាប់និងសមរម្យដល់អ្នកប្រើប្រាស់ដើម្បីប្រគល់ទំនិញ-សេវា ត្រឡប់ទៅពាណិជ្ជករ(បុគ្គលធ្វើធុរកិច្ច)វិញ ដោយមិនបង់សំណងជំងឺចិត្ត។