ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ។

 

        នារសៀល ថ្ងៃ ចន្ទ ៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ។ ក្នុងជំនួបនេះ ក៏មានការចូលរួមពី ឯកឧត្តម អាន សុខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ និងលោកស្រី Claudia De La Fuente Barreda តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ ជំនួបរយៈពេលជិត២ម៉ោងនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ចំនួន៥ ដូចខាងក្រោម៖
        ១-ការវិវត្តនិងការធ្វើទំនើបកម្មច្បាប់នៅកម្ពុជាស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ
        ២-ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងការអនុវត្តវិធានការមិនមែនឃុំខ្លួនរបស់តុលាការ
        ៣-ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ អំពើទារុណកម្មនិងសិទ្ធិអ្នកជាប់ឃុំ
        ៤-កម្មវិធីជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម
        ៥-លំហប្រជាធិបតេយ្យ សេរីភាព និងនយោបាយនៅកម្ពុជា ពាក់ព័ន្ធនឹងវិធានការច្បាប់លើសកម្មជននិងអ្នកនយោបាយមួយចំនួន។