ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្តីពីកិច្ចការពារការពិនិត្យបញ្ជី ឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤

           នាព្រឹក ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកគណ:បញ្ជាការសន្តិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្តីពីកិច្ចការពារការ ពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:បញ្ជាការសន្តិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត តាមប្រព័ន្ធវីដេអូ Zoom៕