ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល បានដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី

         ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី លក្ខន្តិក:ក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី។ កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់ក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ និងមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេស។

         កិច្ចប្រជុំនេះបានសិក្សាស្រាវជ្រាវ និងពិភាក្សាគ្នាយ៉ាងផុសផុល ចាប់ពីមាត្រា៩ ដល់មាត្រា១៩ នៃច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិជាធរមាន។