ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាសរសេរសម្រាប់ការប្រឡងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២

        នៅព្រឹកថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាសរសេរសម្រាប់ការប្រឡងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

          ការប្រឡងនេះ មានបេក្ខជនចូលរួមចំនួន ៩៦ រូប ដែលសុទ្ធសឹងតែជាមន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ និងក្រឡាបញ្ជី ហើយបេក្ខជនដែលត្រូវជ្រើសរើសគឺមានចំនួន ១៥ រូប ដែលត្រូវធ្វើឡើងតាមរយៈការប្រឡងជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺប្រឡងប្រជែងលើវិញ្ញាសាសរសេរ ដែលមានមុខវិជ្ជានីតិព្រហ្មទណ្ឌ, នីតិវិធីព្រហ្មទណ្ឌ, នីតិរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី និងដំណាក់កាលទី២ គឺប្រឡងប្រជែងលើវិញ្ញាសាសួរផ្ទាល់មាត់ លើមុខវិជ្ជាវប្បធម៌ទូទៅ។