ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ស៊ូ សុជាតិ អនុប្រធានក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា

        នៅរសៀល ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ, ឯកឧត្តម ស៊ូ សុជាតិ អនុប្រធានក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អនុប្រធាន និងលោកជំទាវសមាជិកនៃក្រុមការងារនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមការងារ បានដឹកនាំការពិភាក្សាជារួមលើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា និងបានបែងចែងភារកិច្ចដល់សមាជិកក្រុមការងារក្នុងការពិនិត្យ និងសិក្សាលម្អិតលើសេចក្តីព្រាងច្បាប់នេះ។