ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល បានដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី

 

         ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សួន វិសាលរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ដោយមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេស។

         កិច្ចប្រជុំនេះបានសិក្សា ស្រាវជ្រាវ និងពិភាក្សាបន្តនូវចំណុចសំខាន់ និងមាត្រាដូចខាងក្រោម ៖

         ១. ពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលបន្ថែមលើមាត្រាពាក់ព័ន្ធនឹងតួនាទីភារកិច្ចក្រឡាបញ្ជីតុលាការ និងអយ្យការ។

         ២. សិក្សាស្រាវជ្រាវ និងពិភាក្សាគ្នាបន្តចាប់ពីមាត្រា៣១ ដល់មាត្រា៤៧ នៃច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី។