ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងលក្ខខណ្ឌការងារសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

            នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅសាលប្រជុំក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារឧត្តមមន្រ្តីច្បាប់ និងយុត្តិធម៌អាស៊ាន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងលក្ខខណ្ឌការងារសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដោយមានការចូលរួមពីឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ មន្រ្តីនាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ និងបត្យាប័ន ព្រមទាំងមន្រ្តីពាក់ព័ន្ធ។