ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំកែសម្រួលក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញាត្តិឡើងវិញ

           នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំកែសម្រួលក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញាត្តិឡើងវិញ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារ។