ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ស៊ូ សុជាតិ អនុប្រធានក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា

        នៅរសៀល ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ, ឯកឧត្តម ស៊ូ សុជាតិ អនុប្រធានក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម និងលោកជំទាវជាសមាជិកនៃក្រុមការងារនេះ។ នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាគ្នាលើលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់សមាជិករាយការណ៍លើសេចក្តីព្រាងច្បាប់នេះ ក៏ដូចជាបានផ្តល់ធាតុចូលបន្ថែម ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៅពេលខាងមុខនេះ។