ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល បានដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំបន្ត លើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី។ កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់ក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ និងមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេស។ កិច្ចប្រជុំនេះបានសិក្សាស្រាវជ្រាវ និងពិភាក្សាគ្នាចាប់ពីមាត្រា៦២ ដល់មាត្រា៧១ ដែលជាមាត្រាចុងក្រោយនៃច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី។ ក្រុមការងារនឹងរៀបចំពិនិត្យ និងកែសម្រួលឡើងវិញ ដើម្បីត្រៀមដាក់ជូនក្រុមការងារថ្នាក់ដឹកនាំពិនិត្យសម្រេច ។