ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងគោលនយោបាយជាតិអំពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០។

        នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងគោលនយោបាយជាតិអំពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០។ ក្រោមអធិបតីភាព ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយមានការរួមពីឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការ។