ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:សារការី

         ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:សារការី បានដឹកនាំកិច្ចប្រជុំបន្តលើកទី ៥ លើការងាររៀបចំសេចក្ដីព្រាងឯកសារទស្សនទាននៃច្បាប់ស្ដីពីលក្ខន្តិក:សារការី។ កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់ក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកក្រុមការងារបច្ចេកទេស។ កិច្ចប្រជុំនេះបានពិភាក្សា និងពិនិត្យកែសម្រួលលើសេចក្ដីព្រាងឯកសារទស្សនទាននៃសេចក្ដីព្រាងច្បាប់ទាំងមូល ដើម្បីត្រៀមដាក់ជូនក្រុមការងារថ្នាក់ដឹកនាំពិនិត្យ និង សម្រេច។