ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំសហការីជាន់ខ្ពស់ ទទួលជួបពិភាក្សាការងារជាមួយ តំណាងគណបក្សភ្លើងទៀន នាទីស្តីការក្រសួង

           នារសៀល ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីឆ្លើយតបតាមសំណើសុំ មកក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាតំណាងក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការីជាន់ខ្ពស់ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន នាទីស្តីការក្រសួងយុត្តិធម៌ ។