ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារប្រជុំពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើខ្លឹមសារនៃជំពូកទី៦ ស្ដីពីទណ្ឌកម្ម នៃសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា

 

          នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារប្រជុំពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើខ្លឹមសារនៃជំពូកទី៦ ស្ដីពីទណ្ឌកម្ម នៃសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា។