ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Stefan Samse ប្រធានកម្មវិធីនីតិរដ្ឋប្រចាំតំបន់អាស៊ី នៃអង្គការ Konrad Adenauer។

         នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ, នាថ្ងៃ ពុធ ៨ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Stefan Samse ប្រធានកម្មវិធីនីតិរដ្ឋប្រចាំតំបន់អាស៊ី នៃអង្គការ Konrad Adenauer។

        ជំនួបពិភាក្សានេះ ផ្តោតសំខាន់ក្នុងការស្វះស្វែងរកឱកាសនៃការធ្វើកិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ដូចខាងក្រោម៖

            ១-ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីក្នុងវិស័យយុត្តិធម៌ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

            ២-ការសិក្សាលើការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ និងការៀបចំនូវបញ្ញត្តិច្បាប់និងគោលនយោបាយសំខាន់ៗមួយចំនួនទៀតដែលចាំបាច់ក្នុងវិស័យយុត្តិធម៌

            ៣-ការធ្វើទំនើបនីយកម្មក្របខណ្ឌច្បាប់និងគោលនយោបាយក្នុងការគ្រប់គ្រងប្រព័ន្ធឌីជីថល។

            ៤-ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនៃដំណើរការតុលាការ ការគ្រប់គ្រងសំណុំរឿង និងរដ្ឋបាលតុលាការ។

       ជាចុងបញ្ចប់ នៃជំនួបពិភាក្សានេះ ក៏មានការប្រគល់-ទទួលសៀវភៅពាក់ព័ន្ធនីតិអន្តរជាតិ សម្រាប់ប្រើប្រាស់នៅបណ្ណាល័យនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងដំណើរទស្សនកិច្ចនៅបណ្ណាល័យផងដែរ។