ប្ដូរភាសា :
ទំព័រដើម
សេចក្ដីជូនដំណឹង
អំពីក្រសួង
បេសកកម្ម មុខងារ និងភារកិច្ច
អំពីរដ្ឋមន្ត្រី
ថ្នាក់ដឹកនាំក្រសួង
ថ្នាក់ដឹកនាំបច្ចេកទេស
រចនាសម្ព័ន្ធក្រសួង
ឥស្សរជនជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន
រដ្ឋមន្ត្រី
សុន្ទរកថា
សេចក្ដីប្រកាសព័ត៌មាន
លិខិតផ្សេងៗ
សកម្មភាព
ជីវប្រវត្តិសង្ខេប
ព័ត៌មាន
ឯកសារច្បាប់និងបទប្បញ្ញត្តិ
សទ្ទានុក្រមពាក្យច្បាប់
កម្មវិធីផ្សព្វផ្សាយច្បាប់
សេវាសាធារណៈ
ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោស
សេវាចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធ
បណ្ដុំរូបភាពនិងវីដេអូ
ទំនាក់ទំនងយើង
ព័ត៌មាន និងព្រឹត្តិការណ៍
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីការជំរុញនីតិវិធីនៃសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់
2022-06-28 20:30:00
នារសៀល ថ្ងៃអង្គារ ១៤ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីការជំរុញនីតិវិធីនៃសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ដល់សាលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីចំពោះសំណុំរឿងពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តម លោកជំទាវ ជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស។
ពាក្យស្នើសុំលិខិតថ្កោលទោស