ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពនាវាមួយគ្រឿង ដែលត្រូវបានតុលាការរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ

       នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារចម្រុះ ដេីម្បីចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពនាវាមួយគ្រឿង ដែលត្រូវបានតុលាការសម្រេចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ និងកំពុងរក្សាទុកនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

      ការចុះបំពេញការងារនេះ ក៏មានការចូលរួមពីឯកឧត្តម អស់លោក ជាក្រុមការងារលេខាធិការដ្ឋាននៃគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង, តំណាងសាលាដំបូង និងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, តំណាងមន្ត្រីគយ និង រដ្ឋាករ , តំណាង កំពង់ផែស័្វយត និងអ្នកពាក់ព័ន្ធ មួយចំនួនទៀត ។