ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលស្តីពី ការពង្រឹងប្រសិទ្ធភាពការទប់ស្កាត់ និង ការបង្រ្កាបអំពើរត់គេចពន្ធ

    នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួង បាន អញ្ជើញ ចូលរួម កិច្ច ប្រជុំ ផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងប្រសិទ្ធភាពការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom)។