ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ព្រមទាំងគណៈប្រតិភូក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងកម្មវិធីបិទបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្តីពីការអនុវត្តទោសសហគមន៍ នៅប្រទេសជប៉ុន

    នៅរសៀល ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ព្រមទាំងគណៈប្រតិភូក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ បានអញ្ជើញបិទបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្តីពីការអនុវត្តទោសសហគមន៍ នៅក្នុងប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅដោយរលូន ក្នុងរយៈពេល ៩ថ្ងៃ គឺចាប់តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។ ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបាននូវចំណេះដឹង និងបទពិសោធល្អៗ ពាក់ព័ន្ធនឹងច្បាប់របស់ប្រទេសជប៉ុន ស្តីពីការអនុវត្តទោសសហគមន៍ នៅក្នុងប្រទេសជប៉ុន ។