ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងតាមរយៈប្រព័ន្ធ(ZOOM) ដើម្បីពិនិត្យ និងពិភាក្សា លើ សេចក្ដីព្រាង «សេចក្ដីសម្រេចស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»

    នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងក្រសួងយុត្តិធម៌បានចូលរួមកិច្ចប្រជុំអន្តរក្រសួងតាមរយៈប្រព័ន្ធ(ZOOM) ដើម្បីពិនិត្យ និងពិភាក្សា លើ សេចក្ដីព្រាងសេចក្ដី«សម្រេចស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ក្រោមអធិបតីភាព ឯកឧត្តម សយ សុខា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។