ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋាន​កិច្ចការរដ្ឋបាល​

    ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩:០០ព្រឹក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានកិច្ចការរដ្ឋបាល ដែលមានរបៀបវារៈដូចខាងក្រោម៖

    ១. ណែនាំសមាសភាពដែលទើបទទួលបានការតែងតាំងថ្មី

    ២. ការពង្រឹងវិន័យការងាររបស់មន្ត្រីរាជការ នៃនាយកដ្ឋាន

    ៣. ពង្រឹងប្រសិទ្ធភាពការងារ

    ៤. ពង្រឹងការងារពិធីការ

    ៥. ការងារមួយចំនួនផ្សេងៗទៀត។

កិច្ចប្រជុំបានបិទបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។