ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានដឹកនាំប្រជុំពិភាក្សាបន្តរលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាជម្រះក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម

   នៅព្រឹកថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ៦ និង៧ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ទី២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានគណះកម្មាការរៀបចំដំណើការតុលាការពាណិជ្ជកម្ម បានដឹកនាំប្រជុំពិភាក្សាបន្តរលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាជម្រះក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម តាមថ្នាល់ប្រព័ន្ធបច្ចេកវិទ្យាពត៌មាន (Video conference zoom) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ នៃក្រុមការងារ។