ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃវិស័យយុត្តិធម៌ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងផែនការចំណូល-ចំណាយឆ្នាំ២០២៣ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ របស់វិស័យយុត្តិធម៌

      តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៣:០០ រសៀល ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃវិស័យយុត្តិធម៌ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំជាមួយគណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា។ កិច្ចប្រជុំនេះ បានផ្តោតជាសំខាន់លើ៖

   - គម្រោងផែនការចំណូល

   -ចំណាយឆ្នាំ២០២៣ របស់វិស័យយុត្តិធម៌

   - ផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ របស់វិស័យយុត្តិធម៌ ។