ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលរួមប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

 នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និង​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានចូលរួមប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងាររបស់អគ្គនាយកដ្ឋានពន្ធដារ ជាច្រើនរូបទៀត។