ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Alasdair Scott ជាប្រធានបេសកកម្មទទួលបន្ទុកប្រទេសកម្ពុជា និងអមដោយគណៈប្រតិភូនៃមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ប្រចាំនៅកម្ពុជា

    ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២.លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រដ្ឋមន្រ្តី អមដោយ ថ្នាក់ដឹកនាំ នៃក្រសួង យុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការ IMF ដឹកនាំដោយលោក Alasdair Scott ជាប្រធានបេសកកម្មទទួលបន្ទុកប្រទេសកម្ពុជា។

    នៅក្នុងកិច្ចជំនួបនោះ , ជាបឋម ប្រតិភូ អង្គការ IMF បានជម្រាបជូនអំពីគោលបំណងនៃបេសកកម្មរបស់ខ្លួន ដែលផ្តោតជាសំខាន់លេីការលេីកកម្ពស់អភិបាលកិច្ចល្អ ។ បន្ទាប់មក ភាគីទាំងពីរបានពិភាក្សាលេីការជំរុញប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ការអនុវត្តតួនាទី និងសិទ្ធិអំណាចរបស់ស្ថាប័នតុលាការ និងការចូលរួមរបស់ក្រសួងយុត្តិធម៍ លេីការប្រយុទ្ធប្រឆាំងអំពេីពុករលួយ។

    ជាចុងក្រោយ គណៈប្រតិភូ IMF បានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពការងារជាច្រើនរបស់ក្រសួងយុត្តិធម៌ ដែលខិតខំសម្រេចបានចេញជាលទ្ធផល នាពេលកន្លងមក។