ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកកិច្ចការប្រឆាំងអំពើពុករលួយ ប្រចាំក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធី ថ្លែងបាឋកថាស្តីពី «ច្បាប់ប្រឆាំងអំពើពុករលួយ » នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកកិច្ចការប្រឆាំងអំពើពុករលួយ ប្រចាំក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងបទបាឋកថាស្តីពី « ច្បាប់ប្រឆាំងអំពើពុករលួយ » ដែលបានផ្តល់បទឧទ្ទេសនាមដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី ជូនដល់អតីតសិស្សចៅក្រមជំនាន់ទី៩ ចំនួន៥៦រូប អតីតសិស្សចៅក្រមផ្ទៃក្នុងចំនួន ៣២រូប និងអតីតសិស្សក្រឡាបញ្ជីជំនាន់ទី៦ ចំនួន ១០០រូប នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។

    បទបាឋកថានេះ មានគោលបំណងដើម្បីឱ្យអ្នកប្រកបវិជ្ជាជីវៈតុលាការ បានយល់ដឹងជ្រួតជ្រាបអំពីច្បាប់ប្រឆាំងអំពើពុករលួយ ក្នុងពេលបម្រើការងារនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ។