ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ដើម្បីពិនិត្យ​សម្រេចទៅលើការស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ​របស់ចៅក្រម ព្រះរាជអាជ្ញា តាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រ សម្រាប់ឆ្នាំ២០២២

     ព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក ជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ និង​ជាប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​ដើម្បីពិនិត្យ​សម្រេចទៅលើការស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ​របស់ចៅក្រម ព្រះរាជអាជ្ញា តាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រ សម្រាប់ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ជាអនុប្រធាន សមាជិក និងក្រុមជំនួយការ សរុបចំនួន ២៨៩រូប ។​