ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងពិធីប្រកាសសាលដីកាស្ថាពរលើសំណុំរឿង ០០២/២ របស់អង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន

   

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសាលដីកាស្ថាពរលើសំណុំរឿង ០០២/០២ របស់អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន។ ពិធីនេះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)  និងឯកឧត្តម Stephen Mathias ឧបការីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ  និងជានាយកទទួលបន្ទុកកិច្ចការច្បាប់  ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គទូត សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជាច្រើនរូបផងដែរ។

បន្ទាប់ពីធីប្រកាសសាលដីកាខាងលើត្រូវបានបញ្ចប់, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី  ក៏បានថ្លែងនូវចំណាប់អារម្មណ៍  ដែលមានខ្លឹមសារទាំងស្រុងភ្ជាប់មកជាមួយខាងក្រោម៖