ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

     នាព្រឹក ថ្ងៃព្រហស្បតិ៍ ១២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញ ចូលរួមធ្វើជាវាគ្មិននិងផ្តល់បទឧទ្ទេសនាម “អំពីសភាពការណ៍នយោបាយកម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ" ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារយុវជន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន ១៦៩ រូប។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងស្មារតីនិងសមត្ថភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារយុវជន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខនេះ។