ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ អញ្ជើញនាំយកទេយ្យទានទៅប្រគេនសម្តេចព្រះពោធិវង្សកិត្ដិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទីមួយ និងជាព្រះប្រធានថេរសភាសង្ឃ នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ (ចំពុះក្អែក) ក្នុងឱកាសថ្ងៃកាន់បិណ្ឌវេនទី១៤

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃកាន់បិណ្ឌវេនទី១៤, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនទៀត បាននាំយកទេយ្យទាន និងបច្ច័យទៅប្រគេនសម្តេចព្រះពោធិវង្សកិត្ដិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទីមួយ និងជាព្រះប្រធានថេរសភាសង្ឃ នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ (ចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ក៏បានរាប់បាត្រ វេរភត្តាហារប្រគេនព្រះសង្ឃ និងបង្សុកូល ដើម្បីឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនា និងទំនៀមទំលាប់ខ្មែរផងដែរ។